ហេតុអ្វីបានជាគេសរសេរ បា មិន សរសេរ ហ?

តាមតែខ្ញុំដឹងដោយសារតែមានគេប្រាប់ខ្ញុំដែរថាមូលហេតុដែលគេសរសេរ ប + ា = បា ប៉ុន្តែរមិនមែន ប + ា = ហដោយសារការសរសេររបៀបនេះមានការភាន់ច្រឡំជាមួយនឹងអក្សរ ហ។ មូលហេតុដូច្នេះហើយបានជាគេសរសេរ ប + ា = បា។

តើមានអ្នកណាដឺងពីប្រភពពិតរបស់វាទេ? ព្រោះតាមតែខ្ញុំដឹងគឺមានសៀវភៅមួយដែលសរសេរបកស្រាយពីបញ្ហានេះ។

About these ads

16 Responses to ហេតុអ្វីបានជាគេសរសេរ បា មិន សរសេរ ហ?

  1. សុភ័ក្ត្រ និយាយថា ៖

    ត្រឹមត្រូវ​ហើយ វា​គ្មាន​អ្វី​គួរ​ឆ្ងល់​ផង!!!

  2. សិទ្ធី និយាយថា ៖

    ចុះលោកដឹងទេពីមុនមក? មិនឆ្ងល់មិនមែនមានន័យថាយើងដឹងទាំងអស់នោះទេ។

  3. វិចិត្រ និយាយថា ៖

    ម៉ោ​ពី គេ​ដាក់​ស្រៈ អា ភ្ជាប់​នឹង សក់​ក្រោយ​របស់​ប ទេដឹង។
    តែ​បើ​មើល​អក្សរ​បា របស់​ទេវនាគិរី កាន់​តែ​ដូច​អក្សរ​បា ខ្មែរ ទៅ​ទៀត គ្រាន់​តែ​ឥណ្ឌា​គេ​ប្រើ​សក់​ត្រង់ អត់​រួញ​ដូច​ខ្មែរ។

  4. សិទ្ធី និយាយថា ៖

    មកពីអីចឹងហើយបានជាគេសរសេរប + ស្រះ ា របៀបនេះទើបមិនមានការភាន់ច្រឡំ។

    ខ្ញុំមិនចេះអក្សរជ្រៅជ្រះទេ ទេវនាគីរីគឺជាអ្វីទៅ?

  5. វិចិត្រ និយាយថា ៖

    ទេវនាគរី (Devanāgarī ) ហ្នឹង​គឺ​អក្សរ​ឥណ្ឌា​មួយ​បែប។ បា គេ​សរសេរ​ថា पा​​ ។
    គេ​ថា​អក្សរ​ខ្មែរ​មាន​ប្រភព​មក​ពី​អក្សរ​ព្រាហ្មី។ តែ​ខ្ញុំ​មើល​ទៅ​ស្រដៀង​អក្សរ​ទេវនាគរី​ច្រើន​ជាង។ តែ​អក្សរ​ទេវនាគរី​ ក៏​មាន​ប្រភព​ពី​ព្រាហ្មី​ដែរ​មើល​ទៅ។

  6. kooms និយាយថា ៖

    ចេញហើយ​លោក​គ្រួវិចិត្រ ចេះ​ឥណ្ឌាដែរតើ

  7. ពិសិដ្ឋ និយាយថា ៖

    មិនមែន​ឥណ្ឌាឯណា គឺសំស្ត្រឹតទេតើ!

  8. វិចិត្រ និយាយថា ៖

    kooms: អត់ចេះ​ឥណ្ឌា​អី​ទេ មើល​តាម​អក្សរទេវនាគរី​​ គេ​សរសេរ​ជា​​ឡាតាំង (ដូច​ខ្មែរ​យើង​យក​សំស្ក្រឹត​មក​សរសេរ​ជា​ខ្មែរ) រួច​រក​ពាក្យ​ត្រូវ​គ្នា នឹង​អក្សរ​ទេវនាគរី​វិញ។ តែ​បើ​អោយ​មើល​តួ​អក្សរ​ទេវនាគរី​ផ្ទាល់​តែ​ម្តង​នោះ មិន​ស្អី​ជា​ស្អី​ទេ។

    ពិសិដ្ឋ : សំស្ក្រឹត​ហ្នឹង មិន​មែន​ឥណ្ឌា​ទេ? (ទេវនាគរី​ជា​តួ​អក្សរ សំស្រ្កឹត​ជា​ភាសា។ សំស្ក្រឹត​សរសេរ​ជាទេវនាគរី​ក៏​បាន ​ឡាតាំង​ក៏​បាន ជា​ខ្មែរ​ក៏​បាន …ភាសា​សំស្ក្រឹត​ហ្នឹង​ជា​ភាសា​ឥណ្ឌា​ហ្នឹង​អែង​គ្រាន់​តែ​ឥណ្ឌា​លែង​ប្រើ​។ ភាសា​នេះ​ជា​មេ​នៃ​ភាសា​បាលី។ ហើយ​ភាសា​បាលី​នេះ​ក៏​ជា​ភាសា​ឥណ្ឌា​ដែរ។)

  9. 4cambodia និយាយថា ៖

    សិទ្ធីមានបាននឹកដល់ចំណុចមួយទេថា អក្សរពីរនឹង ហ,បា មួយណាកើតមុន នេះជាចំឡើយរបស់ខ្ញុំ :D

  10. sereysethy និយាយថា ៖

    វិចិត្រនិយាយត្រូវខ្ញុំបានអានខ្លះដែរបន្ទាប់ពីវិចិត្រលើកឡើងពីអក្សរទេវនាគរី នៅកន្លែងនេះ http://en.wikipedia.org/wiki/Devan%C4%81gar%C4%AB
    ប៉ុន្តែខ្ញុំបានឃើញបាគេសរសេររបៀបនេះ ब ។ ប្រាប់ខ្ញុំផងប្រសិនវាជាកំហុស។

    ផ្ទុយទៅវិញខ្ញុំអត់ដឹងទេថាពីរនឹងមួយណាកើតមុន។ វិចិត្រដឹងទេ? ខ្ញុំអត់ឃើញ 4Cambodia ឆ្លើយអីតិចសោះ?

  11. អាចម៍ផ្កាយ និយាយថា ៖

    មែន​ហើយ​គឺ​គេ​ខ្លាច​ច្រឡំ​គ្នា​រវាង​ ហ និង​ ប ស្រៈ ា នោះ​ហើយ​ ទើប​គេ​សរសេរ​ដូច្នោះ ខ្ញុំ​អាន​សៀវភៅ​មួយ គេ​ក៏​បកស្រាយ​ដូច្នេះ​ដែរ។

  12. វិចិត្រ និយាយថា ៖

    សិទ្ធី​ច្រលំ​ហើយ នោះ​អក្សរ​នោះ​គឺ​អក្សរ ព ទេ។
    គេ​សរសេរ ब ត្រូវ​នឹង​អក្សរ​ខ្មែរ ព អាន​ថា ពៈ ឡាតាំង​សរសេរ​ថា ba ។
    សំស្ក្រឹត​បើ​ព្យញ្ជនៈ​ណា​គ្មាន​ស្រៈនៅ​ពី​ក្រោយ​​ទេ នោះ​មានន័យ​ថា​ជា​ស្រៈ ៈ ដូច​ជា
    ចលនា អាន​ថា ចៈ ល៉ៈ ន៉ា គឺមាន​បង្កប់​​ស្រៈ ៈ នៅ​ពី​ក្រោយ ច និង ល ។ ខ្មែរ​យើង​ចំលង​ឥណ្ឌា​ដូច​ដើម។ ឡាតាំង​គេ​ថែម a ទៀត។ បើត្រូវ​ថា ប្រើ ស្រៈ អា គេដាក់ ā​ ។ ដូច​ជា​ នាគរី គេ​ដាក់ nāgarī ។

    អក្សរ​ ប ត្រូវ​នឹង प ឡាតាំង​ដាក់ថា pa អាន​ថា ប៉ៈ ។ (ដូចជា​ បេតី យើង​មិន​ថា បេតី តែថា ប៉េតី។ ប្រហែល ជា​ ប​ នេះឥណ្ឌា​អាន ប៉ មើល​ទៅ?)

  13. សិទ្ធី និយាយថា ៖

    ច្រលំមួយធំណាស់លើកនេះ។ ជាពិសេសសំរាប់អ្នកដែលកំពុងនឹងរៀបធ្វើ ការស្រាវជ្រាវដែលទាក់ទងនឹងសូរសព្ទ។ អរគុណវិចិត្រ។ តាមមើលបែបត្រូវតែរក
    អ្វីសំរាប់អានមែនទែនហើយ។ វិចិត្រអាចប្រាប់ទេថាមានសៀវភៅឬក៏ ឯកសារណាដែរនិយាយពីភាសារខ្មែរយើង? ខ្ញុំខ្សោយតាំងពីកុមាររឿងអក្សរខ្មែរ នឹង។

  14. វិចិត្រ និយាយថា ៖

    ខ្ញុំ​គ្មាន​សៀវភៅ​អ្វី​ច្រើន​ទេ។ អាន​ច្រើន​ជាង​គឺ​វចនានុក្រម​ខ្មែរ។ ឯកសារផ្សេង​ទៀត ដូច​ជា​ នាទី​សំភាសន៍​​សម្តេច​ជួន​ ណាតអំពី​អក្សរសាស្ត្រ​ខ្មែរ ការ​បង្កើត​ពាក្យ​ថ្មី​ដោយ​លោក​កេង​វ៉ាន់​សាក់ បញ្ហា​អក្សរសាស្ត្រ​ខ្មែរ(ន ណ ត​ ដ សម្លាប់ និង សំលាប់)​​ដោយ​លោក​លី​សុវីរ សុទ្ធ​តែ​គួរ​អោយ​អាន ទោះ​បី​ពួក​គេ​មាន​ទំនោរ​ខុស​ៗ​គ្នា​ក៏​ដោយ។ ព្រោះ​ថា​បើ​យើង​ស្តាប់​​តែ​គំនិត​ម្ខាង នោះ​ម្ខាង​ដែល​និយាយ​នឹង​លើក​តំកើង​តែ​គំនិត​ខ្លួន​ ឯង​ប៉ុណ្ណោះ។
    **អ្វី​ដែល​គួរ​អោយ​ស្តាយ​ក្នុង​នាទី​អក្សរសាស្ត្រ​ខ្មែរ​នោះ​គឺ​គេ​មិន​បាន​​ដាក់​សម្តេច​ជួន​ណាត​តទល់​ដោយ​ផ្ទាល់​ជា​មួយ​លោក​កេង​វ៉ាន់សាក់​តែ​ម្តង ដូច​ទូរទស្សន៍​លោក​ខាង​លិច​គេ​និយម​ធ្វើ។​

  15. សិទ្ធី និយាយថា ៖

    ខ្ញុំធ្លាប់បានស្តាប់ការសំភាសរបស់លោកកេង វ៉ាន់សាក់ម្តងដែរដែលនិយាយ អំពីរឿងនេះ។ ភាសារខ្មែរយើងមានលក្ខណពិសេសជាច្រើនដែលអាចថាមាន
    តែមួយនៅក្នុងលោក (នេះបើតាមខ្ញុំដឹង) ដូចតួយ៉ាងគេនិយាយអំពីស្រះវែងនិងស្រះខ្លីដែលអាចកែរប្រែន័យ របស់ពាក្យមួយទាំងស្រុង ដូចជា ស្លាប និង ស្លាប់។

    ក្នុងពេលអនាគតនឹងអាចមានអ្នកដែលចំនាយពេលនឹងធ្វើការស្រាវជ្រាវលើ
    ភាសាររបស់យើង។ ខ្ញុំក៏កំពុងសិក្សាខ្លះដែរលើភាសាររបស់យើងប៉ុន្តែខ្ញុំមិនមែន
    ជាអ្នកអក្សរសាស្រ្ត ខ្ញុំគ្រាន់តែប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំរុញអោយមានការប្រើ
    ប្រាស់ភាសារខ្មែរអោយមានលក្ខណទូលាយនិងទូទៅ។ ផ្ទុយទៅវិញយើងក៏ ដូចជាមានវិទ្យាស្ថានជាតិនៃភាសារ។ ពូកគេប្រាកដជាមានការស្រាវជ្រាវច្រើន។
    យើងក៏ធ្លាប់បានសិក្សាខ្លះដែរជាមួយនឹងពួកគេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: