ប្ដី ជើង ដ សំ. បា. ( ន. )

ថ្ងៃនេះខ្ញុំចង់រកការពន្យល់របស់ពាក្យ ឬ ស្រាប់តែទៅរកឃើញពាក្យប្តីទៅនេះទៅវិញ ទើបថ្ងៃនេះខ្ញុំសុំលើកយកអត្ថបទមួយដែលខ្ញុំគិតថាវាគួរតែយើងទាំងអស់គ្នា យល់និងចងចាំទុក។ សុំមេត្តាអានដូចខាងក្រោមនៅអ្វីដែលខ្ញុំបានដកស្រង់ចេញ ពីវចនុក្រមសម្តេចសង្ឃ ជួន ណាត៖ ….យើង​នឹក​ស្ដាយ​ដោយ​យល់​ថា​ពុំ​គួរ​ខាន ក៏​បាន​ស្រង់​យក​ពាក្យ​ជា​ព្រះ​រាជ​និពន្ធ​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា ឥស្សរាធិបតី ព្រះ​បរម​កោដ្ឋ (ព្រះ​អង្គ​ដួង) ដែល​ទ្រង់​និពន្ធ​ចប់​ស្រេច​នៅ​ថ្ងៃ​សៅរ៍​៨​រោច​ខែ​មាឃ ឆ្នាំ​រកា​នព្វស័ក ព.ស ២៣៨០ កាល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គម្រប់ ៤១ វស្សា, យើង​ស្រង់​ព្រះ​រាជ​និពន្ធ​នោះ​យក​មក​ទុក​ជា​ព្រះ​កេរ្តិ៍​ក្នុង​វចនានុក្រម​ខ្មែរ​នេះ ចំពោះ​តែ​ត្រង់​ពាក្យ​ថ្លែង​អំពី​គតិ ៥​យ៉ាង ដែល​បុរស​ជា​ប្ដី​ត្រូវ​ប្រតិបត្តិ​ចំពោះ​ស្ត្រី​ជា​ប្រពន្ធ​ប៉ុណ្ណោះ, មិន​មាន​សេចក្ដី​វែង​ណាស់​ណា​ទេ, ដូច​ត​ទៅ​នេះ​គឺ៖ កតមេហិ បញ្ចគតី- ហិ សាមិកា ភរិយាស- ង្គហាធម្មា ប្រែ​តាម​អត្ថា-ធិប្បាយ​បាលី ។ សេចក្តីបកស្រាយមានដូចខាងក្រោម៖ ថា​ប្រុស​ឯណា នឹង​មាន​ភរិយា លោក​ឲ្យ​ចេះ​ក្ដី ទាំង​ប្រាំ​ចំពោះ សង្គ្រោះ​ចិត្ត​ស្រី ប្រពន្ធ​ប្រក្រតី ដូច​ធម៌​សម្ដែង ។ បើ​ប្ដី​ឯណា ពុំ​កាន់​កិរិយា ទាំង​ប្រាំ​នេះ​ឯង ហៅ​ប្ដី​ទុជ៌ន ជួលន់​ក្រៃលែង ចេះ​តែ​កំហែង ចិត្ត​ប្រពន្ធ​ពិត ។ បើ​ប្ដី​កាន់​ច្បាប់ ទាំង​ប្រាំ​នេះ​ខ្ជាប់ … More ប្ដី ជើង ដ សំ. បា. ( ន. )

ភាសាខ្មែរ

ខ្មែរគឺជាភាសាមួយក្នុងចំណោមភាសារដ៏ទៃទៀតដែលគេចាត់ទុកថាជាភាសា ដែលមិនមានធនធានគ្រប់គ្រាន់សំរាប់ វិស័យព័ត៌មានវិទ្យា។ ក្នុងន័យនេះគឺយើងសំដៅថានៅ ក្នុងភាសាយើងមិនទាន់មានលក្ខណជាច្រើនដែលអាចអោយ គេប្រើប្រាស់ភាសានេះក្នុងលក្ខណ ទូលំទូលាយនិងសាមញ្ញ តួយ៉ាងយើងមិនទាន់មាន(ឬក៏មានខ្លះហើយតែមិនគ្រប់គ្រាន់)៖ – កម្មវិធីដែលអាចអោយយើងសរសេរអត្ថបទបានដោយងាយ (បញ្ហាចុះបន្ទាត់ដោយស្វ័យប្រវត្ត កាត់ពាក្យពេលចុះបន្ទាត់) – មិនទាន់មានកម្មវិធីក្នុងការពិនិត្យអក្ខរាវិរុទ្ធនិងវេយ្យាករណ៍ (ជំនួយដល់ការសរសេរអោយបានល្អនិងលឿន) – មិនទាន់មានប្រពន្ធសំគាល់សំលេងដោយស្វ័យប្រវត្តរឺ ក៏បង្កើតសំលេងដោយស្វ័យប្រវត្តល្អ – មិនទាន់មានប្រពន្ធបកប្រែដោយស្វ័យប្រវត្ត – មិនទាន់មានវចនានុក្រមពីរភាសាច្រើននិង កង្វះខាតក្នុងការប្រើប្រាស់ពាក្យទាំងអស់នោះ។ ពិតមែនតែសព្វថ្ងៃយើងឃើញមានការសិក្សាស្រាវជ្រាវជាច្រើនដែរប៉ុន្តែនៅមានការខ្វះខាត ដូចជាមានការបង្កើតប្រពន្ធអក្សរ ខ្មែរយូនីកូដពីសំណាក់មូលដ្ឌានីយកម្មអក្សរក្រមខ្មែរ និងការដាក់អោយប្រើប្រាស់នៅក្នុងប្រពន្ធផ្សេងៗដោយ KhmerOS។ យើងក៏ឃើញមានផង ដែរនៅការបង្កើតប្រពន្ធបង្កើតសំលេងនៅឯដេប៉ាតឺម៉ង់ព័ត៌មានវិទ្យានិងទំនាក់ទំនងនៅឯ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ទន្ទឹមនឹងនេះក៏នៅមានអ្នកស្រាវជ្រាវមួយចំនួនពីវិទ្យាស្ថាននេះដែលកំពុងតែធ្វើការសិក្សាយ៉ាង សកម្មនៅលើផ្នែកផ្សេងៗ ក្នុងគោលបំណងដើម្បីជំរុញអោយមានការប្រើប្រាស់ភាសាខ្មែរ អោយមានលក្ខណទំនើបតែប្រកាន់ខ្ជាប់នៅអត្តសញ្ញាណភាសារជាតិរបស់ខ្លួន។ អ្វីដែលអ្នកទាំងអស់គ្នាអាចជួយបានគឺបង្កើតអោយមានអត្ថបទនិងរឿងផ្សេងៗដែលបង្ហាញ ពីការប្រើប្រាស់ពាក្យនិងវេយ្យាករណ៍ខ្មែរ។ ធនធានទាំងអស់នេះនឹងអាចយកមកប្រើប្រាស់ សំរាប់ការស្រាវជ្រាវនិងអភិវឌ្ឍនៅប្រពន្ធជាច្រើនដូចជាការបកប្រែដោយស្វ័យប្រវត្តពី ខេមរភាសា អោយទៅជាភាសាបរទេសណាមួយរឺក៏បញ្រ្ចាស់មកវិញដោយផ្អែកទៅ លើវិធីសាស្រ្តស្ថិតិ។ ឯកសារយោង៖ – Bermant V. Méthode pour informatiser des langues et des groupes de … More ភាសាខ្មែរ

ដើរអោយមានបីស្រដីអោយមានបួន

ខ្មែរយើងមានសុភាសិតមួយដែលនិយាយថា ដើរអោយមានបីស្រដីអោយមានបួន។ ដើរអោយមានបីខ្ញុំដូចជាយល់ខ្លះ តែដល់តែស្រដីអោយមានបួនមិនដឹងថាមានន័យដូចម្តេចទេ។ មានអ្នកណាដែលអាចពន្យល់បានទេ? ចូរសរសេរតែងសេចក្តីពន្យល់ពីសុភាសិតខាងលើ? ចាំខ្ញុំអោយពិន្ទុះ។

ប្រកូតបាល់ទាត់នៅភ្នំពេញ

ខ្ញុំបានទៅចូលរួមទស្សនាការប្រកួតបាល់ទាត់រវាងក្រុមក្រឺនណូប (Grenoble Foot 38) និង ក្រុមប៉ារីសសាំងយាមាំង (PSG) នៅឯពហុកីឡាដ្ឋាន (Stade des Alpes)។ ខ្ញុំនឹកស្រម័យនៅថ្ងៃណាមួយនៅទីក្រុងភ្នំពេញយើងឬក៏នៅតាមបណ្តាខេត្តនានា ដែលមួយដងមួយការរៀងរាល់ថ្ងៃសៅរ៍ឬក៏អាទិត្យយើងអាចទៅមើលការប្រកួតបាល់ រវាងក្រុមប្រចាំខេត្តនិមួយៗដោយរីករាយ។ តាមតែខ្ញុំដឹងពហុកីឡាដ្ឋានជាតិរបស់យើង ដូចជាមិនទាន់ជួសជុលហើយទាំងស្រុងទេ ប៉ុន្តែដូចឃើញតែជួសជុលជានិច្ច។ ក្មេងអីលូវ មិនសូវជាចូលចិត្តលេងបាល់ទេ តែបើចង់លេងក៏មិនដឹងជាទៅលេងនៅឯណា មូលហេតុ ដោយសារតែមិនទីធ្លានិងម្យ៉ាងវិញទៀត ពួកគេបែបរវល់លេងអ្វីផ្សេង។ ខ្ញុំក៏មិនជាអ្នកលេង បាល់អ្វីដែរ អត់ចេះទាត់បាល់ផង។ កាលនៅរៀនគឺគ្រាន់ជាពូកលក់សណ្តែកដី នៅពីក្រៅទីលានតែប៉ុណ្ណោះ។ ប៉ុន្តែសំរាប់រូបខ្ញុំផ្ទាល់ ខ្ញុំសុំជំរុញអោយមានការលេង កីឡាច្រើនសំរាប់ក្មេងរបស់យើងជំនាន់ក្រោយ។ យើងគួរតែធ្វើអ្វីម្យ៉ាង តើអ្នកមានគំនិតអ្វីដែរ?

ខែកុម្ភះ តើអ្នកដឹងទេថាមានន័យដូចម្តេច?

មានឱពុកមា្តយមួយចំនួនដែលបានដាក់ឈ្មោះកូនទៅតាមថ្ងៃនិងខែដែលកើត ប៉ុន្តែពួកគេមិនបានចាប់អារម្មណ៍អំពីអត្ថន័យរបស់វាទេ។ តួយ៉ាងដូចជាខែកុម្ភះ បើតាមវចនានុក្រមរបស់សម្តេចសង្ឃជួន ណាត កុម្ភះមានន័យថាក្អម ឆ្នាំង។ ដូច្នេះបើអ្នកណាមានឈ្នោះថាកុម្ភះ យើងអាចហៅគេថាលោកក្អមរឺអ្នកនាងឆ្នាំង។ គួរអោយចង់សើច តែវាជាការពិត។ វាមិនចំឡែកទេដែលមនុស្សមានឈ្នោះអីចឹង។ នៅស្រុកបារាំងក៍មិនខ្វះដែរមនុស្សដែលមានឈ្នោះហាងលក់នំរឺ ក៍មេសោនេះប្រសិនបើយើងបកប្រែជាភាសារខ្មែរ។

ហេតុអ្វីបានជាគេសរសេរ បា មិន សរសេរ ហ?

តាមតែខ្ញុំដឹងដោយសារតែមានគេប្រាប់ខ្ញុំដែរថាមូលហេតុដែលគេសរសេរ ប + ា = បា ប៉ុន្តែរមិនមែន ប + ា = ហដោយសារការសរសេររបៀបនេះមានការភាន់ច្រឡំជាមួយនឹងអក្សរ ហ។ មូលហេតុដូច្នេះហើយបានជាគេសរសេរ ប + ា = បា។ តើមានអ្នកណាដឺងពីប្រភពពិតរបស់វាទេ? ព្រោះតាមតែខ្ញុំដឹងគឺមានសៀវភៅមួយដែលសរសេរបកស្រាយពីបញ្ហានេះ។