ដើរអោយមានបីស្រដីអោយមានបួន

ខ្មែរយើងមានសុភាសិតមួយដែលនិយាយថា ដើរអោយមានបីស្រដីអោយមានបួន។ ដើរអោយមានបីខ្ញុំដូចជាយល់ខ្លះ តែដល់តែស្រដីអោយមានបួនមិនដឹងថាមានន័យដូចម្តេចទេ។ មានអ្នកណាដែលអាចពន្យល់បានទេ? ចូរសរសេរតែងសេចក្តីពន្យល់ពីសុភាសិតខាងលើ? ចាំខ្ញុំអោយពិន្ទុះ។

ប្រកូតបាល់ទាត់នៅភ្នំពេញ

ខ្ញុំបានទៅចូលរួមទស្សនាការប្រកួតបាល់ទាត់រវាងក្រុមក្រឺនណូប (Grenoble Foot 38) និង ក្រុមប៉ារីសសាំងយាមាំង (PSG) នៅឯពហុកីឡាដ្ឋាន (Stade des Alpes)។ ខ្ញុំនឹកស្រម័យនៅថ្ងៃណាមួយនៅទីក្រុងភ្នំពេញយើងឬក៏នៅតាមបណ្តាខេត្តនានា ដែលមួយដងមួយការរៀងរាល់ថ្ងៃសៅរ៍ឬក៏អាទិត្យយើងអាចទៅមើលការប្រកួតបាល់ រវាងក្រុមប្រចាំខេត្តនិមួយៗដោយរីករាយ។ តាមតែខ្ញុំដឹងពហុកីឡាដ្ឋានជាតិរបស់យើង ដូចជាមិនទាន់ជួសជុលហើយទាំងស្រុងទេ ប៉ុន្តែដូចឃើញតែជួសជុលជានិច្ច។ ក្មេងអីលូវ មិនសូវជាចូលចិត្តលេងបាល់ទេ តែបើចង់លេងក៏មិនដឹងជាទៅលេងនៅឯណា មូលហេតុ ដោយសារតែមិនទីធ្លានិងម្យ៉ាងវិញទៀត ពួកគេបែបរវល់លេងអ្វីផ្សេង។ ខ្ញុំក៏មិនជាអ្នកលេង បាល់អ្វីដែរ អត់ចេះទាត់បាល់ផង។ កាលនៅរៀនគឺគ្រាន់ជាពូកលក់សណ្តែកដី នៅពីក្រៅទីលានតែប៉ុណ្ណោះ។ ប៉ុន្តែសំរាប់រូបខ្ញុំផ្ទាល់ ខ្ញុំសុំជំរុញអោយមានការលេង កីឡាច្រើនសំរាប់ក្មេងរបស់យើងជំនាន់ក្រោយ។ យើងគួរតែធ្វើអ្វីម្យ៉ាង តើអ្នកមានគំនិតអ្វីដែរ?