ដើរអោយមានបីស្រដីអោយមានបួន

ខ្មែរយើងមានសុភាសិតមួយដែលនិយាយថា ដើរអោយមានបីស្រដីអោយមានបួន។

ដើរអោយមានបីខ្ញុំដូចជាយល់ខ្លះ តែដល់តែស្រដីអោយមានបួនមិនដឹងថាមានន័យដូចម្តេចទេ។

មានអ្នកណាដែលអាចពន្យល់បានទេ?

ចូរសរសេរតែងសេចក្តីពន្យល់ពីសុភាសិតខាងលើ? ចាំខ្ញុំអោយពិន្ទុះ។


11 thoughts on “ដើរអោយមានបីស្រដីអោយមានបួន

  1. សំដីអោយមាន​៤ ប្រហែលជាសំដៅទៅលើការចុះកិច្ចសន្យា តំរូវអោយមាន សក្សី៤នាក់មើលទៅ ។ គ្រាន់តែជាការសាកល្បងពន្យល់ ខ្ញុំក៍មិនច្បាស់ដែរ ! រងចាំអ្នកអោយយោបល់បន្ថែម ។

  2. ខ្ញុំបាទឈ្មោះសេដ្ឋា​ ចំពោះពាក្យថាដើអោយមានបី ស្រដីអោយមានបូន បើតាមខ្ញុំ
    ដឹងមានន័យដូចតទៅ
    ដើរអោយមានបី សំដៅទៅលើការដើទៅណាត្រ្ូវអោយមានគ្នាបីនាក់ ដើម្បីអោយប្រសិនបើមានម្នាក់ណាមានគ្រោះថ្នាក់​ បានពីរនាក់ទៀតធ្វើជាស្នែងរឺ
    ជួយគ្រា

    ចំពោះពាក្យថាស្រដីអោយមានបួនសំដៅទៅលើព្រហ្មវិហារធម​ទាំងបួនគឺ
    មេត្តា ករុណា មុទិតារ និង​ឧបិក្ខា

  3. រីករាយណាស់ចំពោះទឺកចិត្តយកចិត្តទុកដាក់ចំពោះសុភាសិតខ្មែររបស់លោកគ្រូ នេះជាការបកស្រាយតាមអ្វីដែលសិស្សធ្លាប់បានដឹង

    ស្រដីអោយមានបួន
    ១ និយាយដោយសំដីល្អ ស្របតាមក្បួនតម្រា សំរាប់ជាការណែនាំដល់ញាតិ។
    ២ និយាយនូវសំដីល្អ សំរាប់ស្រាយភាពល្អក់កករ ជាប្រយោជន៏ដល់ការជួយដោះស្រាយបញ្ហា។
    ៣ និយាយពាក្រមង្គល បង្កសេចក្តីសុខដល់អ្នកជិតខាង។
    ៤ និយាយស្តីអោយក្រវើន។

    ដើរអោយមានបី
    ១ សច្ចះ
    ២ ខន្តី
    ៣ កត្តញ្ញូ

  4. ដើរឲ្យមានបី មាននួយថាបើយើងដើរទៅណាមកណាត្រូវមានគ្នាបីនាក់​ព្រោះថាមនុស្សបីនាក់បើមានគំនិតដូចគ្នាទាំងបីទេ។ យ៉ាងហោចណាស់​ត្រឹមតែពីនាក់ប៉ុន្នោះដែលមានគំនិតដូចគ្នា។ នេះសឲ្យឃើញពីបំណងនៃ​សុភាសិតនេះហើយ។

    1. សូមអភ័យទោស ត្រង់ឃ្លាខាងលើដែលនិយាយថាមាននួយថា ខ្ញុំចងមានន័យថាមានន័យថា

  5. សូមអរគុណ ដែលបាន ដាក់ផ្សាយសំនួរអំពី ពាក្យ ស្លោកខាងលើនេះ ! ហើយខ្ញុំបាទ ក៏សូមដាក់ផ្សាយបន្ត ការបកស្រាយ ដែលខ្ញុំបាន ឃើញ ហើយ យល់ថា សមហេតុ សមផល ដូចខាងក្រោមនេះផងដែរ ៖

    ដើរអោយមានបី
    ឃ្លានេះមានន័យថា នៅពេលធ្វើដំណើរទៅណាមកណា ទោះយប់ក្តីថ្ងៃក្តី គួរគប្បីរកគ្នាអោយបានបីនាក់ព្រោះថា៖
    – ការដែលមានគ្នាបីនាក់គឺវាងាយស្រួលក្នុងការរក្សាគ្នា។ ឧទាហរណ៍ណោពេលមានម្នាក់ឈឺទៅមិនរួច នៅមានពីរជួយសែងគ្នា ឬរត់ហៅអោយគេជួយ រីឯម្នាក់ទៀតនៅថែរក្សា។
    – បានគ្នាជាសាក្សី : នៅពេលដែលមានមនុស្សពីរនាក់មានទំនាស់នឹងគ្នា គឺនៅសល់ម្នាក់ទៀតដឹងឭ ជួយការពារ ឬឃាត់។
    – បើជាជូនដំណើរនរណាម្នាក់ ពេលត្រឡប់មកវិញបានគ្នាពីរនាក់មិនបារម្មណ៍ខ្លាចខ្មោចលង ឬចោរខ្មាំងនៅតាមផ្លូវ។
    +ស្រដីអោយមានបួន:
    ក្នុងន័យនេះ មានន័យថា
    យើងត្រូវចេះប្រើសំដីអោយពិរោះពិសា ចៀសវាងពាក្យទ្រគោះបោះបោក។
    – ប្រើសំដីដែលជាទីពេញចិត្ត និងជាទីស្រលាញ់របស់អ្នកដ៏ទៃដោយមិនចាក់ដោតឆ្កិះឆ្កៀល ឬមើលងាយគេឯង។
    – ប្រើសំដីសច្ចៈ ពិតទៀងត្រង់ យុត្តិធម៌ មិនភូតភរ។
    – ប្រើសំដីជាធម្ម គឺមិនបៀតបៀនខ្លួនឯង ឬអ្នកដទៃ។ សំដីទាំងបួននេះហើយដែលពេញលេញជាសំដីរបស់សង្ឃ ពោលគឺពាក្យសង្ឃ ពាក្យសត្យ(សច្ចៈពិត)។

  6. សូមជូនការបកស្រាយមួយទៀត ៖

    ចាស់ផ្តាំថាដើរអោយមានបី
    តើមានអត្ថន័យបែបណាខ្លះ
    បើសិនពិចារណ៍អោយយល់ច្បាស់
    ប្រយោជនក្រៃក្រាស់យ៉ាងប្រត្យ័ក្ស។
    ទីមួយពេលដើរជួបអស់ញាតិ
    រក្សាមារយាទថ្លៃសមសក្តិ
    ប្រព្រឹត្តសុចរិតយ៉ាងសច្ចៈ
    មិនអោយផុងធ្លាក់ចាកតម្រា។
    ទីពីររក្សានូវខន្តី
    មានអធ្យាស្រ័យក្តីមេត្តា
    គ្មានចិត្តប្រទុស្តនឹងញាតិណា
    សង្គមសុខាត្បិតខន្តី។
    ទីបីប្រព្រឹត្តកតញ្ញូ
    ដៃទ្វេទាំងគូស្នងគុណស្រ័យ
    សាងនូវកុសលប្រសើរក្រៃ
    ជូនលោកប្រពៃដែលមានគុណ។
    បើសិនរក្សាបានទាំងបី
    ថ្កុំថ្កើងរាសីថ្លៃពេកពន់
    ជីវិតក្សេមក្សាន្តស្នងជាទុន
    មង្គលជាបុណ្យរៀងនិរន្តន៍។

    អ្នកស្រីកែវច័ន្ទបូរណ៍

    1. ពាក្យចាស់បានចារចែងវិន័យ

      ពេលណាស្រដីអោយមានបួន

      មានន័យម្តេចម្តាតាមច្បាប់ក្បួន

      សម្រាយសមសួនជូនសិក្សា។

      ទីមួយស្រដីន័យល្អក្តាត់

      ការពារវិបត្តិមុនមោហា

      ណែនាំគំនិតផ្តិតតម្រា

      ចែកញាតិការសិក្សាសព្វ។

      ពីរគឺពោលស្តីតែពាក្យល្អ

      ស្រាយភាពកករដ៏ឧបទ្រព

      បញ្ហាធ្លាប់មានសម្រាលគ្រប់

      ដោយភាពប្រសព្វនៃគំនិត។

      បីគឺស្រដីនាំមង្គល

      សាយភាពនិមលយ៉ាងសុក្រិត

      ញាតិផៅបានស្តាប់ស្ងប់ក្នុងចិត្ត

      សង្គមជីវិតពិតរមនា។

      បួនគឺពោលស្តីអោយក្រវើន

      នាំនូវចម្រើនថ្កើងសោភា

      រំសាយប្រទុស្តពីទ័យា

      ជីវិតរមនារុងរឿងអើយ។

      អ្នកស្រី កែវ ច័ន្ទបូរណ៍

  7. ដើរអោយមានបី មានន័យថា មិនសម្លាប់ មិនលួច និងមិនប្រព្រឹត្តខុសកាម ស្តីអោយមានបួនមានន័យថា មិនកុហក មិនញុះញង់ មិនជេរប្រទេច និងមិននិយាយអត់ប្រយោជន៍

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s