ភាសាខ្មែរ

ខ្មែរគឺជាភាសាមួយក្នុងចំណោមភាសារដ៏ទៃទៀតដែលគេចាត់ទុកថាជាភាសា

ដែលមិនមានធនធានគ្រប់គ្រាន់សំរាប់ វិស័យព័ត៌មានវិទ្យា។ ក្នុងន័យនេះគឺយើងសំដៅថានៅ

ក្នុងភាសាយើងមិនទាន់មានលក្ខណជាច្រើនដែលអាចអោយ គេប្រើប្រាស់ភាសានេះក្នុងលក្ខណ

ទូលំទូលាយនិងសាមញ្ញ តួយ៉ាងយើងមិនទាន់មាន(ឬក៏មានខ្លះហើយតែមិនគ្រប់គ្រាន់)៖

– កម្មវិធីដែលអាចអោយយើងសរសេរអត្ថបទបានដោយងាយ (បញ្ហាចុះបន្ទាត់ដោយស្វ័យប្រវត្ត កាត់ពាក្យពេលចុះបន្ទាត់)

– មិនទាន់មានកម្មវិធីក្នុងការពិនិត្យអក្ខរាវិរុទ្ធនិងវេយ្យាករណ៍ (ជំនួយដល់ការសរសេរអោយបានល្អនិងលឿន)

– មិនទាន់មានប្រពន្ធសំគាល់សំលេងដោយស្វ័យប្រវត្តរឺ ក៏បង្កើតសំលេងដោយស្វ័យប្រវត្តល្អ

– មិនទាន់មានប្រពន្ធបកប្រែដោយស្វ័យប្រវត្ត

– មិនទាន់មានវចនានុក្រមពីរភាសាច្រើននិង កង្វះខាតក្នុងការប្រើប្រាស់ពាក្យទាំងអស់នោះ។

ពិតមែនតែសព្វថ្ងៃយើងឃើញមានការសិក្សាស្រាវជ្រាវជាច្រើនដែរប៉ុន្តែនៅមានការខ្វះខាត

ដូចជាមានការបង្កើតប្រពន្ធអក្សរ ខ្មែរយូនីកូដពីសំណាក់មូលដ្ឌានីយកម្មអក្សរក្រមខ្មែរ និងការដាក់អោយប្រើប្រាស់នៅក្នុងប្រពន្ធផ្សេងៗដោយ KhmerOS។ យើងក៏ឃើញមានផង

ដែរនៅការបង្កើតប្រពន្ធបង្កើតសំលេងនៅឯដេប៉ាតឺម៉ង់ព័ត៌មានវិទ្យានិងទំនាក់ទំនងនៅឯ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ទន្ទឹមនឹងនេះក៏នៅមានអ្នកស្រាវជ្រាវមួយចំនួនពីវិទ្យាស្ថាននេះដែលកំពុងតែធ្វើការសិក្សាយ៉ាង

សកម្មនៅលើផ្នែកផ្សេងៗ ក្នុងគោលបំណងដើម្បីជំរុញអោយមានការប្រើប្រាស់ភាសាខ្មែរ

អោយមានលក្ខណទំនើបតែប្រកាន់ខ្ជាប់នៅអត្តសញ្ញាណភាសារជាតិរបស់ខ្លួន។

អ្វីដែលអ្នកទាំងអស់គ្នាអាចជួយបានគឺបង្កើតអោយមានអត្ថបទនិងរឿងផ្សេងៗដែលបង្ហាញ

ពីការប្រើប្រាស់ពាក្យនិងវេយ្យាករណ៍ខ្មែរ។ ធនធានទាំងអស់នេះនឹងអាចយកមកប្រើប្រាស់

សំរាប់ការស្រាវជ្រាវនិងអភិវឌ្ឍនៅប្រពន្ធជាច្រើនដូចជាការបកប្រែដោយស្វ័យប្រវត្តពី ខេមរភាសា អោយទៅជាភាសាបរទេសណាមួយរឺក៏បញ្រ្ចាស់មកវិញដោយផ្អែកទៅ លើវិធីសាស្រ្តស្ថិតិ។

ឯកសារយោង៖

– Bermant V. Méthode pour informatiser des langues et des groupes de langues peu dotées. Doctorat de l’UJF – Grenoble, Mai 2004.

http://www.pancambodia.info

http://www.khmeros.info

http://www.itc.edu.kh (សាលាតិចណូ)


13 thoughts on “ភាសាខ្មែរ

  1. រឿង​កាត់​ពាក្យ​ចុះ​បន្ទាត់នេះ ដូច​ជា​ពិបាក ព្រោះ​ពាក្យ​ខ្មែរ​មាន​ស្រៈ និង​ជើង។ យើង​មិន​អាច​កាត់​ព្យញ្ជនៈ​ពី​ជើង​របស់​វា រឺ​ស្រៈ​របស់​វា​ទេ។ ចុះ​បើ​យើង​សរសេរ​កូដ​ថា ” AB បើ B មិន​មែន​ជា​ស្រៈ និង មិន​មែន​ជា ្ នោះ យើង​អាច​ដាក់​ថា A-B បាន​”។ សិទ្ធី​យល់​យ៉ាង​ណា​ដែរ?។
    ខ្ញុំ​មាន​បញ្ហា​នេះ​ពេល​ប្រើ​Latex ជាមួយ​ពុម្ព​ខ្មែរយូនីកូដ។ វា​អត់​ចេះ​ចុះ​បន្ទាត់​ដោយ​កាត់​ពាក្យ​ដូច​អក្សរ​ឡាតាំង​សោះ។​

  2. ខ្ញុំ​សង្ឈឹម​ថា​ទៅ​វិញ​ទៅ​ធ្វើ​ការ​ជាមួយ​ភាសារ​ខ្មែរ​បាន​ដែរ​ចុះ😛

  3. អ្វីដែលវិចិត្រនិយាយគឺវាអាចត្រូវខ្លះដែរប៉ុន្តែវាងាយពេកខ្ញុំអាចអោយឧទាហរណ៍
    មួយសំរាប់ពាក្យ ខ្មែរ យើងមិនអាចសរសេរ ខ្មែ-រ បានទេ ឬក៏ បន្ទា-ត់។ វាដាច់
    ឆ្ងាយពេកនិងដូចជាមិនសូវយល់ចំពោះពាក្យដែលមានតែមួយព្យាង្គរឺពីរ។

    ការកាត់ពាក្យដើម្បីចុះបន្ទាត់នៅមានបញ្ហាមួយទៀតពេលខ្លះយើងមិនដឹងថាពាក្យ
    ចប់ត្រឹមណាទោះបីជាពាក្យទាំងនោះមាននៅក្នុងវចនានុក្រមក៏ដោយតួយ៉ាង
    ដូចជាពាក្យមួយដែលមិត្រភក្តិរបស់ខ្ញុំមួយបានលើកឡើង៖ សម្តេចថាខ្មៅ។ កន្លែងនេះយើងអាចកាត់ឃ្លាតាមពីររបៀប៖
    – សម្តេច ថា ខ្មៅ
    – ស ម្តេច ថា ខ្មៅ
    សំរាប់យើងទីពីរទើបត្រឹមត្រូវ។ បើយើងគិតត្រឹមតែកំរិតពាក្យ របៀបទាំងពីរគឺត្រឹមត្រូវ។តែបើយើងគិតពីកំរិតន័យរឺក៏បទដ្ឋាននៃការប្រើប្រាស់ គឺថាទីមួយដូចជាចំលែកបន្តិច។
    ការកាត់ពាក្យនេះវាអាចនាំអោយការបកប្រែដោយស្វ័យប្រវត្តខុសទាំងស្រុង។
    កុំថាឡើយ LaTeX សូម្បីតែតែយើងសរសេរធម្មតានៅក្នុង Word ឬក៏ WordPress យើងត្រូវរកកន្លែងកាត់ដើម្បីចុះបន្ទាត់ខ្លួនឯង។ យើងត្រូវការចំនេះ
    ដឹងច្រើននិងធនធាននៃការប្រើប្រាស់ពាក្យជាច្រើនដើម្បីដោះស្រាយបញ្ហានេះ។

  4. ហេតុ​អី​ក៏​មិន​ដាក់​កូដ​ថែម​ថា បើ​ចំនួន​ព្យាង្គ​មាន​តិច​ជាង​រឺ​ស្មើ​ពីរ អត់​កាត់​ពាក្យ។
    នៅ​ក្នុង​Latex ដូច​ជា​មាន​កន្លែង​កំនត់macro សំរាប់​កាត់​ពាក្យ​ដាក់​ត្រេ​កណ្តាល តែ​ខ្ញុំ​មិន​សូវ​យល់​។
    តែ​បើ​បញ្ហា​ចុះ​បន្ទាត់ធម្មតា ដោយកាត់​ផ្តាច់​ពី​ពាក្យ​មួយទៅ​ពាក្យ​មួយ​វិញ គ្មាន​បញ្ហា​អី​ទេ យើង​ប្រើ​zeros space ទៅ​រួច​ខ្លួន​ហើយ។

    ខ្ញុំ​តែង​វាយ​ថា ស(zero space)ម្តេច(zero space)ថា​(zero space)ខ្មៅ ។ បើ​សិន​ជា​ត្រូវ​បញ្ចូល​ពាក្យ “សម្តេច ថា​ខ្មៅ” ខ្ញុំ​សរសេរ​ថា សម្តេច(zero space)ថា​(zero space)ខ្មៅ ។

  5. វាអាស្រ័យទៅនឹងគោលបំណងនៃការប្រើប្រាស់របស់ការកាត់ពាក្យប្រសិនបើ
    គ្រាន់តែកាត់ពាក្យដើម្បីចុះបន្ទាត់វាមិនសូវជាបញ្ហាប៉ុន្មានទេប៉ុន្តែវានឹង
    មានបញ្ហានៅពេលដែលយើងចង់កាត់ពាក្យដោយស្វ័យប្រវត្តប្រើក្នុងគោល
    បំណងផ្សេងដូចជាការបកប្រែជាដើម។ធ្វើម្តេចទើបយើងដឹងថាយើងចង់
    សរសេរ “ស ម្តេច” រឺក៏ “សម្តេច”? មានតែ context ទេដែលប្រាប់យើងបាន។ ចំពោះបញ្ហាច្រលំគ្នានេះវាមិចមានដំណោះស្រាយណាមួយដែលអាចត្រូវ
    ១០០% នោះទេវិធីមួយដែលល្អគឺថាកម្មវិធីនឹងសួរអ្នកប្រើប្រាស់ថាតើគួរកាត់
    ពាក្យនេះយ៉ាងដូចម្តេចប្រសិនបើអាចមានវិធីច្រើនក្នុងការកាត់ពាក្យនេះ។ នៅក្នុង LaTex ក៏មានកន្លែងមួយ (La règle de césure \hyphenation{liste de mots}) ដែលអាចអោយយើងប្រាប់ LaTeX ថាពាក្យនេះគួរកាត់យ៉ាងម៉េច ហើយកន្លែងណា ហើយពាក្យណាដែលមិនអាចកាត់បាន ។

  6. ត្រង់​ពាក្យ​សម្តេច និង ស ម្តេច យើង​ពិនិត្យ zero space ទៅ។ បើ​មាន​zero space ចន្លោះ ស និង ម្តេច មាន​ន័យ​ថា ស ម្តេច​ ហើយ។ តែ​បើ​អត់​មាន​ទេ គឺ​សម្តេច ទោះ​បី​context គួរ​តែ​ជា​ស ម្តេច​ ក៏​ដោយ ព្រោះ​នេះ​ជា​កំហុស​អ្នក​បញ្ចូល​អក្សរ ដោយ​អត់​បញ្ចូល​zero space។
    ព្រោះ zero space ជា​ការ៉ាក់​ទែរ​មួយ​ដែរ​តើ។
    សិទ្ធី​អាច​ប្រាប់​កន្លែង​កំនត់ hyphenation ក្នុងmikitex រឺ xelatex សំរាប់ khmer unicode បានទេ?

  7. ម៉េច​ក៏​សរសេរ​ ភាសា អក្សរ​ខ្មែរ ខុសច្រើន​ម៉្លេះ?
    – ភាសា គ្មាន រ
    – ដរាប ដដែល ដទៃ «ដ» ទាំងបី គ្មាន អស្ដា ទេ
    – លក្ខណៈ
    – ប្រព័ន្ធ​
    – ,,,,,,

  8. ខ្ញុំសូមទទួលស្គាល់ថាខ្ញុំសរសេរអក្សរខុសច្រើនមែន។ ការមានកំហុសច្រើននេះ
    គឺប្រហែលមកពីមិនសូវយកចិត្តទុកដាក់ក្នុងការសរសេរនិងការមិនបានសរសេរ
    អក្សរខ្មែរមួយរយះពេលកន្លងមក។ អរគុណចំពោះកំនែដែលបានណែនាំ។

  9. ជាការចូលរួមលើកតម្កើន អក្សរសាស្រ្ដជាតិ អ្នកគួរពិនិត្យមើលអក្ខរាវិរុទ្ធ ឡើងវិញ ដោយផ្អែកលើវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត។

    នេះជាការរិះគន់បែបស្ថាបនា….
    —————————————
    សក្ដានុពលនៃភាសាខ្មែរចាប់ផ្ដើមហើយ តាមរយៈប្រព័ន្ធប្រតិបត្តិភាសាខ្មែរ(OpenSuSE 11.1)

  10. ខ្ញុំខិតខំពិនិត្យមើលដែរដែរប៉ុន្តែខ្ញុំខានសរសេរអក្សរខ្មែរអស់មួយរយះមកហើយ។ មានពាក្យខ្លះខ្ញុំក៏បានពិនិត្យផ្ទៀងផ្ទាត់ជាមួយនឹងវចនានុក្រមដែរ។ តែជាទូទៅខ្ញុំនៅតែសរសេរខុសជានិច្ចជាកាល។

    និយាយអីចឹង ខ្ញុំប្រើប្រាស់ Ubuntu ម៉េចបានមិនខិតខំជួយបកប្រែ Ubuntu អោយទៅជាខ្មែរ?

  11. អក្សរ​ខ្មែរ ដូច​មិន​ខ្វះ​ច្រើន​ដូច​សិទ្ធី​បាន​រាប់​នោះ​ទេ ការកាត់​ពាក្យ និង​ចុះ​បន្ទាត់​ខ្មែរ​យូនីកូដ​អាច​ធ្វើ​បាន តែ​ទាមទារ​ឱ្យ​យើង​ចេះ​កាត់​ពាក្យ​ដោយ​ខ្លួនឯង​ពេល​វាយ គេ​មាន​កម្មវិធី​សម្រាប់​ពិនិត្យ​និង​កែ​អក្ខរាវិរុទ្ធ​ទាំង​នៅ​វិបសាយ​ផង​ដែរ គេ​មាន​វចនានុក្រម​រៀបចំ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​​ដែល​អាច​ប្រើ​ជា​ជំនួយ​បាន​ច្រើន​គួរសម​ហើយ តែ​ចំពោះ​វចនានុក្រម​ពីរ​ភាសា​វិញ ខ្ញុំ​យល់​ថា មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​ភាសា​ខ្មែរ​ទេ ។

    បើ​តាម​អត្ថបទ​ខាងលើ​ដែល​សិទ្ធី​វាយ ឃើញ​ចុះ​បន្ទាត់ ដក​ឃ្លា​រញេរញ៉ៃ ខ្ញុំ​យល់​ថា សិទ្ធី​ប្រហែល​វាយ​ដោយ​អត់​ប្រើ​ចន្លោះ​មិន​ឃើញ ឬ​មិន​បាន​កាត់​ពាក្យ ធ្វើ​ឱ្យ​យល់​ថា អក្សរ​ខ្មែរ​មិន​អាច​ចុះ​បន្ទាត់​បាន​ត្រឹមត្រូវ ។

  12. ភាសាខ្មែរមានការខ្វះខាតជាច្រើនតួយ៉ាងដូចដែលខ្ញុំបានរៀបរាប់ខាងលើ ខាងផ្នែកបច្ចេកទេសជាដើម ។ល។ តើលោកប្រាប់ខ្ញុំបានទេមានសៀវភៅមួយណាដែលបានប្រាប់ថាComputer ខ្មែរយើងហៅថាម៉េច? រឺក៍យើងសរសេរកុំព្យូទ័រទៅតាមពាក្យបរទេស? សំរាប់ខ្ញុំការយកពាក្យគេមកប្រើវាមិនជាការខុសអ្វីទេ ប៉ុន្តែយើងត្រូវមានក្រុមសិក្សាទូទៅដើម្បីបញ្ចូលពាក្យបច្ចេកទេសនិងពាក្យថ្មីៗមួយចំនួនជារៀងរាល់ឆ្នាំ។ ខ្ញុំក៏ដឹងដែរថាយើងមានវិទ្យាស្ថានខេមរភាសាដែលធ្វើការសិក្សាទៅលើភាសា។

    ការកាត់ពាក្យដោយខ្លួនឯងនឹងហើយដែលខ្ញុំនិយាយថាមិនទាន់ល្អ។ ករណីដែលខ្ញុំនិយាយនេះគឺស្ថិតនៅបទដ្ឋានកាលដែលគេប្រើភាសាដើម្បីយក
    ទៅធ្វើការបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រដើម្បីធ្វើការបកប្រែដោយស្វ័យប្រវត្ត។ល។
    ការសរសេរដោយបញ្ចូលចន្លោះមើលមិនឃើញគ្រាន់តែជាដំណោះស្រាយ សំរាប់បច្ចុប្បន្នភាពប៉ុណ្ណោះប៉ុន្តែវាមានការរំខាននិងធ្វើអោយបាត់បង់ពេលវេលាជាច្រើន។

    លោក​អាចបន្តការពិភាក្សាគា្នទៀតបើមានចំណាប់អារម្មណ៏។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s